រឿងអាស្រូវប៉ូលិសចរាចរសព្វថ្ងៃ បើទោះជាប្រជាពលរដ្ឋផ្ទុះការិះគន់ខ្លាំងៗ រហូតចុងក្រោយនេះ មន្រ្តី ៤ រូប ដោយសារ ចង់ បាន លុយ គេ ពេក ផាក ច្រឡំ និង និយាយពាក្យ គ្មាន សីលធម៌
ត្រូវបានដកបញ្ឈរជើងយ៉ាងណា ក៏នៅតែមានក្រុមប៉ូលិសតាមចិញ្ចើមផ្លូវខូចមួយចំនួន កំពុងតែបន្តគៀបសង្កត់ទៅលើពលដ្ឋជាអ្នកធ្វើដំណើរគ្មានលោះថ្ងៃ ដោយអាងសំឡុតគំរាមធ្វើយ៉ាងណា ដើម្បីផ្តល់លុយឲ្យពួកគេ បើទោះជាប្រជាពលរដ្ឋមិនខុសក៏ដោយ។
ជាក់ស្តែង ដូចករណីនេះជាដើម គឺប៉ូលិសតាមចិញ្ចើមផ្លូវមួយក្រុម បានធ្វើការឃាត់អ្នកដំណើរម្នាក់ ដោយគ្រាន់តែគាត់ជិះម៉ូតូកាន់ទូរស័ព្ទសោះ។ នៅក្នុងវីដេអូ ពលរដ្ឋដែលត្រូវបានឃាត់ បានសួរទៅប៉ូលិសទាំងនោះថា គ្រាន់តែកាន់ទូរស័ព្ទ អត់ប្រើប្រាស់ អត់និយាយផងហ្នឹង ក៏ខុសដែរ តើមានច្បាប់ចែងមកពីណាលោក?។
ទោះជាយ៉ាងណា ប៉ូលិសហាក់ដាច់បាយទាំងនោះ មិនស្តាប់ហេតុផលទេ ដោយនៅតែប្រកែកយកឈ្នះ ហើយលើកយកចំណុចល្មើសប្រាស់ប្រាស់ទូរស័ព្ទ (ដែលជាករណីត្រូវអប់រំពលរដ្ឋ) ដោយទាមទារធ្វើការផាកពិន័យចំនួន ៨ ម៉ឺនរៀល។
ប៉ូលិសអត់ខ្វល់ពីច្បាប់ទាំងនោះ ក៏បាននិយាយសុទ្ធតែយកលេសថា បញ្ហានេះគឺត្រូវតែបកស្រាយជាមួយថ្នាក់លើ ហើយថែមទាំងគំរាមថា នឹងយកម៉ូតូទៅខណ្ឌទៀតផង។ យ៉ាងណា គេក៏មិនដឹងថា ពលរដ្ឋរូបនោះ យល់ព្រមបង់លុយឲ្យពួកគេចែកគ្នាចាយ ឬយ៉ាងណានោះទេ។
គួរបញ្ជាក់ឲ្យដឹងថា បទល្មើសចរាចរណ៍ សម្រាប់ម៉ូតូដូចក្នុងករណី៖ (បើកបរមិនគោរពភ្លើងសញ្ញា និងផ្លាកសញ្ញា, ល្មើសការបត់ និងវ៉ាជែង, ការប្រើប្រាស់ទូរស័ព្ទ, ដឹកលើសចំណុះ)
ទាំងអស់នេះ បើយោងតាមច្បាប់ដែលបានចែងថ្មី នោះមន្រ្តីចរាចរ គឺត្រូវធ្វើការអប់រំ ដោយមិនធ្វើការផាកពិន័យនោះឡើយ។ ហេតុនេះ សូមប្រជាពលរដ្ឋ ត្រូវយកច្បាប់នេះតាមខ្លួនផង ដើម្បីកុំឲ្យប៉ូលិសខូចមួយចំនួន នៅតែបានដៃ៕ប្រភពះ CEN