នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ គេហទំព័រ thestandard បានរាយការណ៍ថា ប៉ូលីសហុងកុងបានចាប់ផ្តើមប្រតិបត្តិការពិសេសមួយ រួមជាមួយប៉ូលីសអន្តោប្រវេសន៍ហុងកុង នៅតំបន់ Tsim Shashui ដើម្បីបង្ក្រាបបណ្តាញពេ-ស្យា-ចារ ដែលគេអះអាងថា ក្នុងនោះមានតារាសម្តែង AV ជប៉ុនម្នាក់ អាចចូលរួមពេ-ស្យា-ចារនៅហុងកុង។
ប៉ូលីសបានចាប់ខ្លួនស្ត្រីរកស៊ីផ្លូ-វភេ-ទសរុបចំនួន ១៦ នាក់ ដែលមានអាយុចន្លោះពី ២៣ ទៅ ៤៤ ឆ្នាំ ក្នុងនោះមាន ៤ នាក់ មកពីប្រទេសចិនដីគោក និងស្ត្រីបរទេសចំនួន ១២ នាក់ ក្នុងនោះមាន១នាក់ជា ជនជាតិ ថៃ និងម្នាក់ទៀតជា ស្ត្រី ជនជាតិ ជប៉ុន ឈ្មោះ Nakajima។
Nakajima ត្រូវបានដឹងថាជាតារា AV ដែលបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ២០១៨ ក្រោមឈ្មោះក្លែងក្លាយ Noa Aizawa និងជាផលិតករ AV ដែលនាងបានធ្វើការជាមួយ។
គេ បាន រក ឃើញ ថា នាងជា ផលិតករ ដូចគ្នា ដែល បាន ធ្វើ ការ ជាមួយ តារា AV ល្បី ឈ្មោះដូចជា Sora Aoi, Maria Takagi និង Ryoko Mitake ។
ដោយមានជំនួយពីឈ្មួញកណ្តាលធ្វើឱ្យ Aizawa ចូលហុងកុងតាមទិដ្ឋាការទេសចរណ៍ ហើយ បាន មក ធ្វើ ការ ជា ពាណិជ្ជ កម្ម សេវា តាមរយៈ កម្មវិធី Telegram ជា កម្មសិទ្ធិ របស់ ក្រុម ស្រី ពេ-ស្យា-ចារ មួយ ក្រុម ហើយផ្សព្វផ្សាយថានាងអាចផ្តល់សេវាផ្លូវ-ភេ-ទនៅទីនោះ។ ប៉ូលីសក៏បានរកឃើញថា នាងប្រើឈ្មោះខ្លួនឯងដើម្បីកក់សណ្ឋាគារ ទំនាក់ទំនងជាមួយអតិថិជន ហើយបណ្តាញពេ-ស្យា-ចារនឹងផ្តល់ឲ្យ។
ការចូលទៅក្នុងជំនួញសេវាកម្មរបស់ Aizawa វាបានចាប់ផ្តើមនៅពេលដែលនាងបានជួបបុរសជនជាតិចិន នៅប្រទេសជប៉ុន។ បុរស នោះ បាន ផ្តល់ ប្រាក់ ឲ្យ នាង ដើម្បី មក ហុងកុង ហើយ ដាក់ នាង នៅ ក្នុង សណ្ឋាគារ ប្រណីត មួយ ដោយ ត្រូវ ធ្វើ ការ ជា ពេ-ស្យា-ចារ ដែល
អតិថិជន ដែល ចង់ ទិញ សេវា ត្រូវ បង់ ប្រាក់ ប្រហែល ៦.០០០-៧.០០០ ដុល្លារ ហុងកុង ក្នុង មួយ លើក ដោយ ក្រុម ពេ-ស្យា-ចារ ទទួល បាន ចំណែក ៤.០០០ ដុល្លារហុងកុង។
Noa Aizawa បានចូលប្រឡូកក្នុងវិស័យភាពយន្តពេញវ័យក្នុងឆ្នាំ ២០១៨ ដោយឈ្មោះរបស់នាង គឺ Mei Narusawa។ នាងមានការងារ AV ជាច្រើន ហើយបន្ទាប់មក បានផ្លាស់ប្តូរឈ្មោះរបស់នាងនៅក្នុងឧស្សាហកម្មនេះនៅចុងឆ្នាំ ២០១៩ បន្ទាប់ពីបានចូលរួមជាមួយភ្នាក់ងារភាពយន្ត AV ថ្មី។
ទោះយ៉ាងណាក៏ដោយ មានព័ត៌មានតិចតួចអំពីការងារបច្ចុប្បន្នរបស់នាង ព្រោះ គេ រំពឹង ថា នាង លែង មាន ការងារ ក្នុង វិស័យ AV ទៀត ហើយ៕