មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីបុរសម្នាក់ បានប្រើ ល្បិ ច ធ្វើជាអ្នកចេះដោះអំពើ ស្រោចទឹក និងមើលជំងឺ សរសៃប្រសាទ
ហើយនាំនារីរងគ្រោះ ចូលទៅក្នុងបន្ទប់ទឹក ប៉ុ ន ប៉ ង ចា .ប់ រំ .លោ .ប តែត្រូវសាច់ញាតិលបមើលឃើញ ស្រែ កផ្អើលអ្នកភូមិ បង្កឲ្យភ្ញាក់ផ្អើលឡើង
កាលពីពេលវេលាម៉ោង១ និង ៣០នាទីរសៀល ថ្ងៃទី១២ ខែឧសភា នៅក្នុងបន្ទប់ទឹកមួយកន្លែង ស្ថិតក្នុង ភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល។
សមត្ថកិច្ចបានឲ្យដឹងថា ជន ស ង័្ស យ ដែលត្រូវសម ត្ថកិ ច្ច ឃា ត់ ខ្លួននោះ ឈ្មោះ នៅ វណ្ណា អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប រស់ នៅភូមិថ្មគោល ឃំុសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
រីឯ់ជនរងគ្រោះ ឈ្មោះ ក ល អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន(វិកលចរិត និងជាមនុស្សគ) ស្នាក់នៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
មន្ត្រីនគរបាលដដែល បានបន្តថា មុនពេលកើតហេតុ ជន ស ង័្ស យ បានប្រាប់ ទៅអាណាព្យបាល របស់ជនរងគ្រោះថា គេចេះស្រោចទឹកដោះអំពើ
និងព្យាបាលមនុស្ស កើតជំងឺសរសៃប្រសាទ ឮបែបបនេះ អាណាព្យាបាល ចង់ឲ្យកូនរបស់ខ្លួនជាសះស្បើយពីជំងឺ ក៏យល់ព្រមឲ្យជន ស ង័្ស យ ស្រោ ច ទឹកឲ្យកូនស្រីរបស់ខ្លួន។
បន្ទាប់ពីមានការព្រមព្រៀង ពីអាណាព្យាបាលហើយ ជនសង័្សយបាននាំនារីរងគ្រោះ ចូលទៅក្នុងបន្ទប់ទឹក ហើយស្រោ ចទឹក ដោយបិទទ្វារជិត។
ក្រោយពេលមើល ឃើញ ពី សក ម្មភា ពដ៏គួរឲ្យ ស ង័្ស យ បែបនេះ សាច់ញាតិបានលបមើល តាមប្រហោងព្រឹលឥដ្ឋខ្យល់ ក៏ឃើញពី សក ម្មភា ព របស់ជន ស ង័្ស យ កំពុង ប៉ុនប៉ង ចា .ប់ នារីរងគ្រោះ។
ឃើញបែបនេះ គាត់បានស្រែ កឆោឡោ ផ្អើលដល់អ្នកភូមិ និងរាយការណ៍ទៅ សម ត្ថកិ ច្ច ឲ្យ ឃា ត់ ខ្លួនជន ស ង័្ស យ តែម្ដង។
ក្រៅពី ឃា ត់ ខ្លួនជន ស ង័្ស យ នោះ សមត្ថកិច្ចដកហូតបានវត្ថុតាង ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Y-0461 ។
មន្ត្រីនគរបាលដដែល បានបន្តថា ជន ស ង្ស័ យ បានឆ្លើយសារភាពថា ខ្លួនពិតជាបាន ប៉ុ ន ប៉ ង ចា .ប់ ជនរងគ្រោះប្រាកដមែន។
ក្រោយពេលទទួលបាន ប ណ្ដឹ ង របស់ជនរងគ្រោះ និងមានចម្លើយសារភាព របស់ជន ស ង័្ស យ ផង សមត្ថ កិច្ច បានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ផ្តន្ទាទោសតាមច្បាប់៕